Agricultural and Rural Development Bank (ARDB) is a state-owned bank serving the Royal Government’s policies in order to be a leading financial institution focusing on the development of agricultural and rural sector in Cambodia.
Follow @ardbbank to stay updated with the latest royal and rural trends and news
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institutions in Asia and the Pacific – ADFIAP) ចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលនៃ Special Interest Group 2 តាមប្រព័ន្ធអនឡាញ ស្តីពី «ការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក»
--------------------------------------
រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institution in Asia and the Pacific – ADFIAP) ចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលនៃ Special Interest Group 2 តាមប្រព័ន្ធអនឡាញ ស្តីពី «ការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ដោយមានការចូលរួមពី លោក Enrique I. Florencio អគ្គលេខាធិការ ADFIAP, លោក Hemant Mandal នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិអាកាសធាតុបៃតង (Green Climate Fund - GCF), លោក Masayoshi Tatewaki នាយកប្រតិបត្តិនៃស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន (Japan Economic Research Institute), លោក Daleno Dalo ប្រធានផ្នែកហិរញ្ញប្បទានសាធារណៈនៃ PT Sarana Multi Infrastrukur នៃប្រទេសឥណ្ឌូនេស៊ី ស្ថាប័នដែលជាសមាជិក Special Interest Group 2 និងសមាជិក ADFIAP ព្រមទាំងដៃគូអភិវឌ្ឍន៍មួយចំនួន។
ក្នុងវេទិកាដ៏មានសារៈសំខាន់និងចំពេញ នេះ, ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុបានក្លាយជាបញ្ហាសេដ្ឋកិច្ច និងអភិវឌ្ឍន៍ដ៏សំខាន់ ដែលទាមទារឱ្យស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ចូលរួមប្រែក្លាយគោលដៅអាកាសធាតុទៅជាសកម្មភាពជាក់ស្តែង។ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងថា ហិរញ្ញប្បទានសាធារណៈតែមួយមុខ មិនអាចឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទានដ៏ធំនេះបានទេ ដូច្នេះ ការប្រើប្រាស់ ហិរញ្ញប្បទានចម្រុះ ការធានាឥណទាន មូលបត្របំណុលប្រកបដោយចីរភាព (Sustainable Bonds) និងជំនួយបច្ចេកទេសដើម្បីកាត់បន្ថយហានិភ័យ និងការកៀរគរទុនឯកជន គឺមានសារៈសំខាន់យ៉ាងខ្លាំង ជាពិសេស កិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងប្រទេសក្នុងតំបន់ គឺជាគន្លឹះក្នុងការចែករំលែកបទពិសោធន៍ ការដោះស្រាយឧបសគ្គ និងរួមគ្នាជំរុញតំបន់អាស៊ី និងប៉ាស៊ីហ្វិកឱ្យឆ្ពោះទៅរកអនាគតដែលមានភាពធន់។ គួរបញ្ជាក់ផងដែរថា កិច្ចពិភាក្សាតុមូលនេះ បានរៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង ពិភាក្សាលើឧបករណ៍ហិរញ្ញវត្ថុ និងប្រមូលធាតុចូលសម្រាប់ការស្រាវជ្រាវរបស់ក្រុម Special Interest Group 2 ដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៩ របស់ ADFIAP។ លទ្ធផល និងធាតុចូលនៃកិច្ចពិភាក្សាតុមូលនាថ្ងៃនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់ការជំរុញអនុសាសន៍គោលនយោបាយ និងពង្រឹងកិច្ចសហប្រតិបត្តិការតំបន់លើការអភិវឌ្ឍហិរញ្ញវត្ថុប្រកបដោយចីរភាព។
#ARDB #AgriculturalandRuralDevelopmentBank #Saving #Cambodia #SecureBanking
📩 សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐 https://www.facebook.com/ardbcambodia
🌐 https://www.facebook.com/profile.php?id=61551441621879
🌐 https://ardbtv.ardb.com.kh/រដ្ឋមន្ត្រីកសិកម្មពិភា/
🌐 https://youtu.be/IQM1h3nAWoc🌐https://www.instagram.com/ardb_bank/
🌐 https://www.linkedin.com/company/14465176/admin/feed/posts/
🌐 https://twitter.com/bank_rural
🌐 https://www.tiktok.com/@ardb_bank?_t=8dheoUyBwjC&_r=1
🔗 https://t.me/ardbtv
ARDB Bank channel
10:05 8 thg 9, 2026
Live stream started
0
0
0
ARDB Bank channel
10:05 8 thg 9, 2026
Live stream finished (15 minutes)
0
0
0
ARDB Bank channel
10:05 8 thg 9, 2026
ឱកាសការងារជាមួយធនាគារ ARDB ដែលជាធនាគាររបស់រដ្ឋ ផ្តល់ហិរញ្ញប្បទាន និងសេវាធនាគារ ដល់ខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម ដើម្បីកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
បេក្ខជនដែលមានចំណាប់អារម្មណ៍អាចផ្ញើប្រវត្តិរូបមកកាន់៖
📥 [email protected]
☎️ Telegram: 016645507 | 089575373 (រៀងរាល់ម៉ោងធ្វើការ)
ព័ត៌មានលម្អិតអំពីការងារ៖ https://www.ardb.com.kh/careers/
សូមអរគុណ
_
WE ARE HIRING!
ARDB Bank is seeking a potential candidate for the below position based in the head office.
Please drop us your CV via email at [email protected]
For more information, please contact 016645507 or 089575373 (working hours).
Further information and vacancies: https://www.ardb.com.kh/careers/
Join us via Telegram Channel:
#ARDB #AgriculturalandRuralDevelopmentBank #Saving #Cambodia #SecureBanking
📩 សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐 https://www.facebook.com/ardbcambodia
🌐 https://www.facebook.com/profile.php?id=61551441621879
🌐 https://ardbtv.ardb.com.kh/រដ្ឋមន្ត្រីកសិកម្មពិភា/
🌐 https://youtu.be/IQM1h3nAWoc🌐https://www.instagram.com/ardb_bank/
🌐 https://www.linkedin.com/company/14465176/admin/feed/posts/
🌐 https://twitter.com/bank_rural
🌐 https://www.tiktok.com/@ardb_bank?_t=8dheoUyBwjC&_r=1
🔗 https://t.me/ardbtv