ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តជននៃក្រសួងអធិការកិច្ច ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានសង្កត់ធ្ងន់លើសមិទ្ធផល និងការចូលរួមចំណែករបស់ថ្នាក់ដឹកនាំគ្រប់ជំនាន់ ក្នុងការការពារនូវដែនអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា៕
—
On the occasion of presiding over the solidarity gathering with retirees of the Ministry of Inspection, H. E. SOK Soken, Minister of Inspection, emphasized the achievements and contributions of leadership across all generations in protecting the national sovereignty and territorial integrity of the Kingdom of Cambodia.
ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖
🌐
🌐 https://www.facebook.com/sok.soken.kh?mibextid=JRoKGi
🌐 https://www.instagram.com/sokensok
🌐 https://www.youtube.com/@soksokensocial-Cambodia
🌐 https://www.tiktok.com/@soksokensocial
🌐 https://t.me/MOInspection
🌐 https://www.facebook.com/inspection.gov.kh/
🌐 https://inspection.gov.kh/
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួម "ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន សម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦)" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ខេត្តព្រះសីហនុ៖ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦៕
—
H. E. SOK Soken, Minister of Inspection, attended the "Celebration of the 140th Anniversary of International Labour Day, 1 May 2026, and the 30th Anniversary of Japan's Official Development Assistance for the Sihanoukville Autonomous Port (1996-2026)," under the high presidency of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia.
Sihanoukville, 1 May 2026
ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖
🌐
🌐 https://www.facebook.com/sok.soken.kh?mibextid=JRoKGi
🌐 https://www.instagram.com/sokensok
🌐 https://www.youtube.com/@soksokensocial-Cambodia
🌐 https://www.tiktok.com/@soksokensocial
🌐 https://t.me/MOInspection
🌐 https://www.facebook.com/inspection.gov.kh/
🌐 https://inspection.gov.kh/
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបទ្វេភាគីជាមួយឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ។ ភាគីទាំងពីរបានពិភាក្សាត្រង់ទៅត្រង់មកលើស្ថានភាពព្រំដែន រួមទាំងវិធានការកសាងទំនុកចិត្តនានា និងលើទិដ្ឋភាពដ៏ទូលំទូលាយនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងការអនុវត្តពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់ ដែលចងភ្ជាប់យើង។
On 27 April 2026, on the margins of the 25th ASEAN-EU Ministerial Meeting, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, had a bilateral meeting with His Excellency Sihasak Phuangketkeow, Deputy Prime Minister and Minister of Foreign Affairs of the Kingdom of Thailand. Both sides held candid discussions on the border situation, including confidence-building measures and broader aspects of diplomatic relations between the two countries.
They reaffirmed their commitment to the ceasefire, the peaceful resolution of the border dispute, and the full implementation of the Joint Statement of the 3rd Special GBC Meeting of 27 December 2025. His Excellency PRAK Sokhonn underlined that achieving lasting peace between our two countries—thereby contributing to peace, stability, and unity within ASEAN—requires genuine commitment and full respect for international law, the ASEAN Charter, as well as all existing treaties and agreements that bind us.
ក្នុងកិច្ចប្រជុំកាលពីពេលកន្លងទៅ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានសង្កត់ធ្ងន់លើការរក្សាគុណតម្លៃស្នូលរបស់មន្ត្រីរាជការ និងការរៀបចំ "ក្រមសីលធម៌មន្ត្រីអធិការកិច្ច" ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបទៅនឹងបរិបទនៃការផ្លាស់ប្តូរ ព្រមទាំងបានជំរុញឱ្យមានការចូលរួមពីគ្រប់កម្រិត ទាំងថ្នាក់ដឹកនាំ និងសមាជិកនៃអនុក្រុមការងារទាំងអស់ ក្នុងការកំណត់ឥរិយាបថឱ្យស្របតាមតម្រូវការជាក់ស្តែងរបស់ក្រសួង សំដៅធានាឱ្យបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាជន៕
—
During the previous meeting, H. E. SOK Soken, Minister of Inspection, emphasized the preservation of the core values of civil servants and the comprehensive preparation of the "Code of Ethics for Inspection Officials" to respond to the changing context, and urged participation from all levels, including leaders and all members of the sub-working groups, in defining conduct aligned with the Ministry's practical requirements, aiming to ensure high efficiency in fulfilling duties for the nation and the people.
ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖
🌐
🌐 https://www.facebook.com/sok.soken.kh?mibextid=JRoKGi
🌐 https://www.instagram.com/sokensok
🌐 https://www.youtube.com/@soksokensocial-Cambodia
🌐 https://www.tiktok.com/@soksokensocial
🌐 https://t.me/MOInspection
🌐 https://www.facebook.com/inspection.gov.kh/
🌐 https://inspection.gov.kh/
ឯកឧត្ដម សុខ សូកេន សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញចូលរួមក្នុងពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩-២៥៧០ ព្រះនាម រាក្យសាទេវី ជាបុត្រីទី៣ នៃកបិលមហាព្រហ្ម ដែលយាងចុះមកគ្រងជម្ពូទ្វីបនៅថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០ និង ៤៨នាទីព្រឹក ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ។
រាជធានីភ្នំពេញ៖ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦៕
—
H. E. SOK Soken, Member of the Standing Committee of the Central Committee of the Union of Youth Federations of Cambodia (UYFC), attended the ceremony to welcome the New Year Angel of the Year of the Horse, Atthasak, B. E. 2569-2570, named Ra Kyasa Devi—the third daughter of Kabil Moha Prum who descended to govern the Chumpu Tvip on Tuesday, the 12th day of the waning moon in the month of Chetr, Year of the Horse, Atthasak, B. E. 2569, corresponding to 14 April 2026 at 10:48 AM, under the high presidency of H. E. HUN Many, President of the Union of Youth Federations of Cambodia, at the historic Wat Phnom site.
Phnom Penh, 14 April 2026
ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖
🌐
🌐 https://www.facebook.com/sok.soken.kh?mibextid=JRoKGi
🌐 https://www.instagram.com/sokensok
🌐 https://www.youtube.com/@soksokensocial-Cambodia
🌐 https://www.tiktok.com/@soksokensocial
🌐 https://t.me/MOInspection
🌐 https://www.facebook.com/inspection.gov.kh/
🌐 https://inspection.gov.kh/