[English Below]
✔️💭ហេតុអ្វីបានជាត្រូវផ្លាស់ប្តូរមកប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិក (E-Invoicing)?
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ វិក្កយបត្រក្រដាសត្រូវបានប្រើប្រាស់ជាទូទៅនៅក្នុងប្រតិបត្តិការអាជីវកម្ម។ ទោះជាយ៉ាងណាក៏ដោយ វាបានបន្សល់នូវបញ្ហាប្រឈមមួយចំនួនដូចជាការចំណាយលើការបោះពុម្ព, ថ្លៃដឹកជញ្ជូន, ការបញ្ចូលទិន្នន័យដោយដៃ, ភាពស្មុគស្មាញក្នុងការរក្សាទុក និងហានិភ័យនៃកំហុសឆ្គងផ្សេងៗ។
ប៉ុន្តែលោកអ្នកជាម្ចាស់អាជីវកម្មអាចដោះស្រាយបញ្ហាប្រឈមទាំងនេះបានភ្លាមៗតាមរយៈការផ្លាស់ប្តូរមកប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិក ដោយលោកអ្នកអាចបង្កើត, ផ្ញើ និងរក្សាទុកវិក្កយបត្របានក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ព្រមទាំងធានាបាននូវសុវត្ថិភាព ងាយស្រួលស្វែងរក និងមានទំនុកចិត្តខ្ពស់។
⭐️អត្ថប្រយោជន៍សំខាន់ៗនៃវិក្កយបត្រអេឡិចត្រូនិក៖
• សន្សំសំចៃពេលវេលាដោយបង្កើត និងចេញវិក្កយបត្របានយ៉ាងឆាប់រហ័ស
• កាត់បន្ថយការបញ្ចូលទិន្នន័យខុសដោយអចេតនា
• បង្កើនផលិតភាពការងារដោយកាត់បន្ថយបន្ទុកការងាររដ្ឋបាលរបស់បុគ្គលិក ដើម្បីឱ្យពួកគាត់អាចផ្តោតលើសកម្មភាពអាជីវកម្មសំខាន់ៗវិញ
• បង្កើនតម្លាភាព និងគណនេយ្យភាពសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ
• សម្រួលដល់នីតិវិធីពន្ធដារផ្សេងៗ ទាក់ទងនឹងការបញ្ជូនវិក្កយបត្រដោយស្វ័យប្រវត្តិទៅក្នុងប្រព័ន្ធពន្ធដារ
• ពង្រឹងអភិបាលកិច្ច និងភាពជាអ្នកដឹកនាំឌីជីថលរបស់កម្ពុជា ដែលជាសញ្ញាវិជ្ជមានក្នុងការទាក់ទាញការវិនិយោគ
• ចូលរួមកាត់បន្ថយការប្រើប្រាស់ក្រដាស ដើម្បីថែរក្សាបរិស្ថាន និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
សរុបសេចក្តីមក ការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកមិនបានផ្លាស់ប្តូរ «ដំណើរការ» ក្នុងប្រតិបត្តិការវិក្កយបត្រនោះទេ ប៉ុន្តែវាធ្វើឱ្យដំណើរការនេះកាន់តែលឿន, ចំណាយតិច និងមានប្រសិទ្ធភាពជាងមុន។
ចាប់ផ្តើមធ្វើទំនើបកម្មអាជីវកម្មរបស់លោកអ្នកថ្ងៃនេះ!
‼️សម្រាប់ព័ត៌មានបន្ថែមសូមធ្វេីការទំនាក់ទំនងមកកាន់ក្រុមការងារតាមរយៈលេខទូរសព្ទ +855 81 881 611 ឬ អុីមែល
[email protected]។
—————————
✔️💭Why should you switch to e-invoicing?
For several decades, paper invoices have been commonly used in business transactions. However, they come with several challenges, such as printing costs, delivery expenses, manual data entry, complicated record-keeping, and the risk of various errors.
As a business owner, you can address these challenges immediately by switching to electronic invoicing (E-Invoicing). With E-Invoicing, you can create, send, and store invoices within just a few seconds, while ensuring greater security, convenience, easy retrieval, and reliability.
⭐️Key Benefits of E-Invoicing:
• Save time by creating and issuing invoices quickly and efficiently.
• Reduce human error
• Increase productivity by reducing employees’ administrative workload, allowing them to focus on more important business activities.
• Improve transparency and accountability in public financial transactions.
• Simplify tax procedures by automatically submitting invoices to the tax administration system.
• Strengthen digital governance by enhancing Cambodia’s digital governance and leadership, creating a positive environment for attracting investment.
• Reduce paper consumption to help protect the environment and contribute to sustainable development
In conclusion, e-Invoicing does not alter the fundamental requirements of invoicing, rather, it makes the invoicing process faster, more affordable, and more efficient than before.
👉 Start modernizing your business today!
For more information, please do not hesitate to contact us via +855 81 881 611 or
[email protected]
==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 https://gdde.mef.gov.kh/
👤
https://www.facebook.com/kh.mef.gdde
✈️
https://t.me/mef_gdde
💬 https://www.linkedin.com/company/gddemefcambodia