ក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត ខេត្តព្រះសីហនុ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា ប្រគល់ជូនគ្រួសារប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងមានពិការភាព ចំនួន២គ្រួសារ នៅស្រុកស្ទឹងហាវ
នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ លោក ឌុំ នឿន សមាជិកក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តព្រះសីហនុ បានដឹកនាំនិស្សិតអាហារូបករណ៍ អ.ម.ត ខេត្តព្រះសីហនុ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ប្រគល់ជូនគ្រួសារប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងមានពិការភាព ចំនួន២គ្រួសារ នៅភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
គ្រួសារទាំងពីរ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេកនូវទឹកចិត្តដ៏មហាវិសេសវិសាល និងក្តីសប្បុរសជាពន់ពេកដល់គាត់ ដែលជាការតបស្នងនូវគុណូបការៈដ៏ថ្លៃថ្លានេះ សូមគោរពបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី កុំបីឃ្លៀងឃ្លាតទ្បើយ៕
—— —— ——
Preah Sihanouk AMT Working Group Visits and Delivers Humanitarian Aid to Underprivileged and Disabled Families in Stueng Hav District
PREAH SIHANOUK — On the morning of May 16th, 2026, Mr. Dum Noeun, a member of the Working Group of Samdech Akka Moha Sena Padei Techo Hun Sen and Samdech Kittiprittpundit (A. M. T) in Preah Sihanouk Province, led AMT scholarship students to visit and distribute humanitarian aid to two underprivileged and disabled families in Village 1, Kampenh Commune, Stueng Hav District, Preah Sihanouk Province.
The essential aid items were generously provided by Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia and Honorary President of the A. M. T Association, alongside First Lady Lok Chumteavbandit Pich Chanmony, President of the A. M. T Association.
Both families expressed their deepest gratitude to Samdech Thipadei and the First Lady for their immense kindness, compassion, and timely support. In return for this noble generosity, they offered their heartfelt prayers to the sacred world spirits to protect and bless Samdech Thipadei, the First Lady, and their children with continuous prosperity, happiness, and success.
#អមត #AMT #ព្រះសីហនុ
📱 YouTube : https://www.youtube.com/@AMT.Scholarship?sub_confirmation=1
JOIN 🌐 |
🌐 | https://www.facebook.com/iloveamt
🌐 | https://www.tiktok.com/@amt.scholarship
🌐 | https://www.youtube.com/@AMT.Scholarship?sub_confirmation=1
🌐 | https://www.instagram.com/amt.scholarship
🌐 | https://lnk.bio/AMT.Scholarship
AMT - សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត.
15:33 20 thg 5, 2026
📷 Photo
និស្សិតអាហារូបករណ៍ អ.ម.ត កំពុងសិក្សានៅ Shanghai University នៃសាធារណរដ្ឋប្រជាមានិតចិន ចូលរួមពិធីបុណ្យវប្បធម៌
នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ដែលកំពុងសិក្សានៅ Shanghai University នៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន បានចូលរួមពិធីបុណ្យវប្បធម៌ ដោយមានការអញ្ជើញចូលរួមពី កុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងសៀងហៃ ផងដែរ។
ក្នុងឱកាសនៃពីធីនេះ និស្សិតអាហារូបករណ៍ អ.ម.ត បានដាក់តាំងបង្ហាញអំពីម្ហូបនិងបង្អែមខ្មែរ វត្ថុអនុស្សាវរីយ៍ លេងល្បែងប្រជាប្រិយ និងរាំរបាំខ្មែរ ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ ដែលក្នុងនាម "ទូតសុច្ឆន្ទៈ" បានផ្សព្វផ្សាយនូវដួងព្រលឹងជាតិ និងអរិយធម៌ដ៏រុងរឿងរបស់កម្ពុជាទៅកាន់ពិភពលោក។ សកម្មភាពនេះ បានបង្ហាញឱ្យឃើញពីស្មារតីស្រឡាញ់ជាតិ សាមគ្គីភាព និងការដឹងគុណចំពោះសម្តេចទាំងបី និងលោកជំទាវបណ្ឌិត ដែលតែងតែផ្តល់ឱកាសឱ្យនិស្សិតបានសិក្សានៅក្រៅប្រទេស៕
—— —— ——
The A. M. T Students Showcase National Identity at Shanghai University Cultural Festival
SHANGHAI, CHINA — On May 16th, 2026, Cambodian scholarship students under the Samdech Akka Moha Sena Padei Techo Hun Sen and Samdech Kittiprittpundit (A. M. T) program currently studying at Shanghai University participated in a vibrant Cultural Festival. The event was also attended by the Consul of the Kingdom of Cambodia in Shanghai.
During the festival, the A. M. T students set up exhibitions featuring traditional Khmer cuisine, desserts, and souvenirs. They also organized traditional folk games and performed Cambodian dances to showcase Cambodia's rich cultural identity. Acting as "goodwill ambassadors," the students proudly promoted the national soul and glorious civilization of Cambodia to an international audience.
This active participation reflects the students' patriotism, solidarity, and deep gratitude toward the Three Samdechs and Lokchumteavbandit , who have continually provided opportunities for Cambodian youth to pursue higher education abroad.
#អមត #AMT #សាធារណរដ្ឋប្រជាមានិតចិន

ក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត ខេត្តស្វាយរៀង ចូលរួមពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សនិស្សិតជ័យលាភី នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ក៏ដូចជាអបអរសាទរនិស្សិតអាហារូបករណ៍ អ.ម.ត ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ
នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ លោក កែវ គឹមឃន ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តស្វាយរៀង បានដឹកនាំក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត ខេត្តសា្វយរៀង ចូលរួមពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សនិស្សិតជ័យលាភី ឆ្នាំ២០២៣-២០២៥ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ទន្ទឹមនេះ ក្នុងនាមថ្នាក់ដឹកនាំនៃគណៈកម្មាធិការអាហារូបករណ៍ និងសមាគមសិស្ស-និសិ្សតអាហារូបករណ៍ អ.ម.ត ក៏ដូចជាក្រុមការងារ ខេត្តសា្វយរៀង សូមចូលរួមអបអរសាទរ និងជូនពរនិស្សិតអាហារូបករណ៍ អ.ម.ត ចំនួន ៣រូប បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយជោគជ័យ ព្រមទាំងបានចូលរួមពិធីប្រគល់សញ្ញាបត្រ នាឱកាសនេះ សូមទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ចទាំងអាជីពការងារ និងការសិក្សាបន្តទៀត៕
—— —— ——
The A. M. T Working Group and Students in Svay Rieng Attend Graduation Ceremony at Techo Sen Regional Polytechnic Institute
SVAY RIENG — On the morning of May 16th, 2026, Mr. Keo Kimkhon, Head of the Working Group for Samdech Akka Moha Sena Padei Techo Hun Sen and Samdech Kittiprittpundit (A. M. T) in Svay Rieng Province, led team members and A. M. T scholarship recipients to attend a graduation ceremony for the graduating classes of 2023–2025 at the Techo Sen Regional Polytechnic Institute Svay Rieng.
The graduation ceremony was held under the high presidency of His Excellency Heng Sour, Minister of Labour and Vocational Training.
On this occasion, on behalf of the leadership of the A. M. T Scholarship Committee and the A. M. T Scholarship Student Association in Svay Rieng, as well as the Svay Rieng Working Group, Mr. Keo Kimkhon extended his warmest congratulations and best wishes to the three A. M. T scholarship students who successfully completed their bachelor's degrees. The leadership team wished them continued success in all their future endeavors, both in their professional careers and higher education.
#អមត #AMT #ស្វាយរៀង
📱 YouTube : https://www.youtube.com/@AMT.Scholarship?sub_confirmation=1
JOIN 🌐 |
🌐 | https://www.facebook.com/iloveamt
🌐 | https://www.tiktok.com/@amt.scholarship
🌐 | https://www.youtube.com/@AMT.Scholarship?sub_confirmation=1
🌐 | https://www.instagram.com/amt.scholarship
🌐 | https://lnk.bio/AMT.Scholarship
AMT - សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត.
22:23 5 thg 5, 2026
🎥 Video
វីដេអូសកម្មភាពនិស្សិតអាហារូបករណ៍ អ.ម.ត លោក សូត្រ ហ្វាអុីលីន សិក្សានៅទីក្រុងហ៊ូចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ផ្សព្វផ្សាយអំពីតំបន់អភិរក្សធនធានធម្មជាតិនៅ XiaZhou Lake Wetland នៅក្រុងហ៊ូចូវ ខេត្តជឺជាំង តបតាមការអញ្ជើញរបស់អ្នកគ្រប់គ្រងបណ្តាញសង្គមផ្លូវការរបស់ទីក្រុងហ៊ូចូវ (WOW Huzhou)។
ឆ្លងកាត់បទពិសោធន៍ថ្មីនៅតំបន់អភិរក្ស XiaZhou Lake Wetland, លោកមិនត្រឹមតែនាំយកសមត្ថភាពនិស្សិតកម្ពុជាទៅបង្ហាញពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមរឹតចំណងមិត្តភាព និងសិក្សាពីការគ្រប់គ្រងបរិស្ថានបៃតងដ៏អស្ចារ្យនៅទីក្រុងហ៊ូចូវ ផងដែរ៕
—— —— ——
AMT Scholarship Student Showcases Nature Conservation in Huzhou, China
Highlighting the activities of Mr. Sot Phayilin, an AMT scholarship student currently studying in Huzhou, People’s Republic of China. At the special invitation of WOW Huzhou (the city’s official social media platform), Mr. Phayilin participated in a promotional video featuring the XiaZhou Lake Wetland nature reserve in Zhejiang Province.
Through this unique experience at the XiaZhou Lake Wetland, he not only showcased the high caliber and potential of Cambodian students to a global audience but also played a key role in strengthening the bonds of friendship between Cambodia and China. Furthermore, the initiative provided an invaluable opportunity to study the exemplary green environmental management practices implemented in Huzhou City.
អ.ម.ត ៖ គាំទ្រ និងចូលរួមផ្សព្វផ្សាយ
ប្រភព ៖ សូត្រ ហ្វាអុីលីន
#អមត #AMT
📱 YouTube : https://www.youtube.com/@AMT.Scholarship?sub_confirmation=1
JOIN 🌐 |
🌐 | https://www.facebook.com/iloveamt
🌐 | https://www.tiktok.com/@amt.scholarship
🌐 | https://www.youtube.com/@AMT.Scholarship?sub_confirmation=1
🌐 | https://www.instagram.com/amt.scholarship
🌐 | https://lnk.bio/AMT.Scholarship
ក្រុមកីឡាករបាល់ទាត់អាហារូបករណ៍ អ.ម.ត ខេត្តព្រះសីហនុ ចូលរួមការប្រកួតបាល់ទាត់មិត្តភាពទេសចរណ៍
នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ លោក តាក សារិទ្ធ សមាជិកក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តព្រះសីហនុ បានដឹកនាំក្រុមកីឡាករបាល់ទាត់អាហារូបករណ៍ អ.ម.ត ខេត្តព្រះសីហនុ ចូលរួមការប្រកួតបាល់ទាត់មិត្តភាពទេសចរណ៍ដណ្តើមពានរង្វាន់ជាមួយក្រុមបាល់ទាត់ DIG Kegend នៅក្លឹបកីឡាមហាមិត្តព្រះសីហនុ ដោយក្រុមបាល់ទាត់អាហារូបករណ៍ អ.ម.ត ខេត្តព្រះសីហនុ បានយកឈ្នះក្រុមបាល់ទាត់ DIG Legend ដោយលទ្ធផល ៥ ទល់នឹង ២។
ការចូលរួមក្នុងព្រឹត្តិការណ៍កីឡានេះ បានបង្ហាញពីការពង្រឹងសាមគ្គីភាព បង្កើនភាពស្និទ្ធស្នាលរវាងនិស្សិតអាហារូបករណ៍ អ.ម.ត និងយុវជនក្នុងខេត្ត ព្រមទាំងជាគំរូដល់យុវជនដទៃទៀតក្នុងការជំរុញឱ្យយុវជនងាកមកលេងកីឡា ដើម្បីជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ៕
—— —— ——
The A. M. T Football Team Triumphs in Tourism Friendship Match
PREAH SIHANOUK PROVINCE – On the afternoon of May 2nd, 2026, the A. M. T Football Team of Preah Sihanouk Province participated in a high-profile Tourism Friendship Match against DIG Legend FC. The event was held at the Mohamit Sihanoukville Sports Club.
The delegation was led by Mr. Tak Sarith, a member of the working group for the Samdech Akka Moha Sena Padei Techo Hun Sen and Samdech Kittiprittpundit (A. M. T) Scholarship Students.
In an exciting display of athleticism and teamwork, the Preah Sihanouk A. M. T Football Team emerged victorious, defeating DIG Legend with a final score of 5–2.
Beyond the competition, this sporting event serves a vital social purpose:
• Strengthening Solidarity: Fostering closer ties and unity between A. M. T scholarship students and the local youth of the province.
• Promoting Healthy Lifestyles: Serving as a positive example for the younger generation, encouraging them to embrace sports as a productive alternative to drug use and other social vices.
This initiative underscores the A. M. T scholarship program's commitment to developing well-rounded individuals who excel both in academic pursuits and community leadership.
#អមត #AMT #ព្រះសីហនុ
📱 YouTube : https://www.youtube.com/@AMT.Scholarship?sub_confirmation=1
JOIN 🌐 |
🌐 | https://www.facebook.com/iloveamt
🌐 | https://www.tiktok.com/@amt.scholarship
🌐 | https://www.youtube.com/@AMT.Scholarship?sub_confirmation=1
🌐 | https://www.instagram.com/amt.scholarship
🌐 | https://lnk.bio/AMT.Scholarship
AMT - សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត.
22:23 5 thg 5, 2026
📷 Photo
ក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត រាជធានីភ្នំពេញ ចូលរួមក្នុងពិធីប្រកាសបើកជាផ្លូវការ «យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ឆ្នាំ២០២៦»
រាជធានីភ្នំពេញ – នារសៀលថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារ និងនិស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ប្រចាំរាជធានីភ្នំពេញ បានចូលរួមក្នុងពិធីប្រកាសបើកជាផ្លូវការនូវ «យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ឆ្នាំ២០២៦»។
ព្រឹត្តិការណ៍ដ៏សំខាន់នេះត្រូវបានរៀបចំឡើងនៅតំបន់ផ្លូវថ្មើរជើងចតុមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
«យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ឆ្នាំ២០២៦» គឺជាគំនិតផ្ដួចផ្ដើមជាយុទ្ធសាស្ត្រដែលត្រូវបានបង្កើតឡើងក្នុងគោលបំណង៖
• បង្កើនភ្ញៀវទេសចរអន្តរជាតិ៖ ទាក់ទាញភ្ញៀវទេសចរពីជុំវិញពិភពលោកឱ្យមកកម្សាន្តកាន់តែច្រើន ក្នុងអំឡុងខែដែលមានធម្មជាតិស្រស់បំព្រង។
• ជំរុញចលនាទេសចរណ៍ក្នុងស្រុក៖ លើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យដើរកម្សាន្ត និងស្វែងយល់ពីសម្រស់នៃព្រះរាជាណាចក្រកម្ពុជាពេញមួយឆ្នាំ។
• ការបំប្លែងយុទ្ធសាស្ត្រ៖ ផ្លាស់ប្តូរការយល់ឃើញពី "រដូវខ្សត់ភ្ញៀវ" (Low Season) ឱ្យទៅជារដូវកាលទេសចរណ៍ដ៏រស់រវើក និងទាក់ទាញបំផុត។
• ផលប៉ះពាល់សេដ្ឋកិច្ច៖ ជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងគាំទ្រដល់សហគមន៍ដែលពឹងផ្អែកលើវិស័យទេសចរណ៍។
យុទ្ធនាការនេះផ្ដោតសំខាន់លើការបង្កើនចរន្តទេសចរណ៍ពេញមួយ "រដូវកាលបៃតង" ដែលចាប់ផ្តើមពី ខែឧសភា រហូតដល់ខែតុលា ដោយបង្ហាញពីសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល និងបទពិសោធន៍ប្លែកៗដែលមានតែក្នុងប្រទេសកម្ពុជានាអំឡុងពេលនេះ។
ការចូលរួមរបស់និស្សិតអាហារូបករណ៍ អ.ម.ត នាពេលនេះ បានសបញ្ជាក់ឱ្យឃើញពីការប្ដេជ្ញាចិត្តរបស់យុវជនក្នុងការគាំទ្រដល់គោលដៅអភិវឌ្ឍន៍ជាតិ និងការចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោក៕
—— —— ——
The A. M. T Working Group and Students Joins Official Launch of "Visit Cambodia in the Green Season 2026" Campaign
PHNOM PENH – On the afternoon of Saturday, May 2nd, 2026, the working group and scholarship students of the Samdech Akka Moha Sena Padei Techo Hun Sen and Samdech Kittipritthpundit (A. M. T) program in Phnom Penh, participated in the official launch of the "Visit Cambodia in the Green Season 2026" campaign. The prestigious event was held at the Chaktomuk Pedestrian Street under the high presidency of H. E. Huot Hak, Minister of Tourism.
The "Visit Cambodia in the Green Season 2026" campaign is a strategic initiative designed to:
• Boost International Tourism: Attract more global visitors during the lush, verdant months.
• Promote Domestic Travel: Encourage local citizens to explore the beauty of the Kingdom year-round.
• Strategic Transformation: Convert the traditional "low season" into a vibrant, attractive travel period.
• Economic Impact: Stimulate the local economy and support tourism-dependent communities.
The campaign specifically focuses on enhancing tourism flow throughout the "Green Season," which spans from May to October, highlighting the natural beauty and unique experiences available in Cambodia during this time.
The participation of the A. M. T scholarship students underscores the youth's commitment to supporting national development goals and promoting Cambodia's rich tourism potential to the world.

និស្សិតអាហារូបករណ៍ អ.ម.ត គ្រងជ័យលាភីលេខ១ និងលេខ៣ ក្នុងកម្មវិធីរាត្រីកំណាព្យចិន នៅខេត្តយូណាន
និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ Yunnan University of Finance and Economics (YUFE) បានសាងស្នាដៃយ៉ាងត្រចះត្រចង់ក្នុងកម្មវិធី «中华诗词之夜» (Chinese Poetry Night) កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ។
ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយនិស្សិតអន្តរជាតិ និងនិស្សិតម្ចាស់ផ្ទះ យុវជនកម្ពុជាយើងសម្រេចបានលទ្ធផល៖
🥇 កញ្ញា ឡូ មីងហួយ៖ ទទួលបានជ័យលាភីលេខ ១ ក្នុងវិញ្ញាសាបកស្រាយកំណាព្យចិន (Poetry Interpretation)។
🥉 លោក សុធា បុណ្យាបូលីវណ្ណ, កញ្ញា គង់ សេរីមុនណែត និងកញ្ញា សូរ ប្លាតុងកណិការ៖ ទទួលបានបានជ័យលាភីលេខ ៣ ក្នុងវិញ្ញាសាសូត្រកំណាព្យបុរាណចិនជាក្រុម (Classical Poetry Recitation)។
ជ័យជម្នះនេះមិនត្រឹមតែជាមោទនភាពសម្រាប់សាមីខ្លួនប៉ុណ្ណោះទេ ប៉ុន្តែគឺជាការឆ្លុះបញ្ចាំងពីគុណភាព និងការខិតខំប្រឹងប្រែងរបស់និស្សិតអាហារូបករណ៍ អ.ម.ត ក្នុងការសិក្សាឈ្វេងយល់ពីអក្សរសាស្ត្រ និងវប្បធម៌លើឆាកអន្តរជាតិ៕
—— —— ——
The A. M. T Scholars Clinch Top Honors at Chinese Poetry Excellence Awards
On April 27th, 2026, our students excelled at the "Chinese Poetry Night" (中华诗词之夜), a prestigious competition featuring talented local and international participants.
Our Winners:
🏆 Ms. Lo Minghuy: Secured 1st Place in the "Chinese Poetry Interpretation" category.
🏆 Mr. Sothea Bonnyaboulyvann, Miss Kong Sereymunnet and Miss Sour Platongkanika: Secured 3rd Place in the group "Classical Poetry Recitation" category.
Their success highlights the deep cultural appreciation and linguistic proficiency fostered within the Samdech Techo Hun Sen and Samdech Kittipritthpundit Scholarship program (A. M. T). Congratulations to our scholars for representing Cambodia with such distinction on the international stage!
#អមត #AMT #សាធារណរដ្ឋប្រជាមានិតចិន
សិក្ខាសាលាតម្រង់ទិសស្តីពីការដាក់ពាក្យស្នើសុំអាហារូបករណ៍ (អ.ម.ត) ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅអគារសាកលវិទ្យាល័យ ទួនហ្វា ក្រុមការងារការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានរៀបចំដោយជោគជ័យនូវ "សិក្ខាសាលាតម្រង់ទិសការដាក់ពាក្យស្នើសុំអាហារូបករណ៍" ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។
សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមការសម្របសម្រួល និងចែករំលែកបទពិសោធន៍ផ្ទាល់ពីវាគ្មិនកិត្តិយស ដែលជានិស្សិតរៀនចប់ពីប្រទេសចិន រួមមាន៖
• លោក ឈឿន រស្មី ប្រធានផ្នែកប្រឹក្សាយោបល់ និងបណ្តុះបណ្តាល
• លោកបណ្ឌិត ជា ពុំសក្ខីណា សមាជិកការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស
• លោកបណ្ឌិត ហេរ តូប៉ូកូស្ស៊ី សមាជិកការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស
គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីផ្តល់នូវការយល់ដឹងស៊ីជម្រៅ ព្រមទាំងការត្រៀមលក្ខណៈដ៏ល្អប្រសើរជូនដល់សិស្ស-និស្សិត ផ្តោតលើចំណុចសំខាន់ៗរួមមាន៖
• នីតិវិធីនៃការដាក់ពាក្យស្នើសុំអាហារូបករណ៍
• ការរៀបចំឯកសារចាំបាច់នានាឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ
• ការស្វែងយល់លម្អិតពីដំណើរការ និងលក្ខខណ្ឌនៃការជ្រើសរើស
• ការត្រៀមខ្លួនជាមុនសម្រាប់ការចេញទៅបន្តការសិក្សា និងការរស់នៅ
សូមជម្រាបជូនដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យបានជ្រាបថា ការបើកទទួលពាក្យស្នើសុំអាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី (អ.ម.ត) ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៦-២០២៧ ចំនួន ៥០កន្លែង (លើកទី២) កំពុងដំណើរការ និងឈានជិតដល់ថ្ងៃបិទបញ្ចប់ហើយ។
• កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ជាកំហិត។
អាស្រ័យហេតុនេះ សូមសិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍ និងមានបំណងចង់បន្តការសិក្សានៅប្រទេសចិន សូមប្រញាប់រួសរាន់រៀបចំឯកសារ និងដាក់ពាក្យឱ្យបានមុនកាលបរិច្ឆេទផុតកំណត់៕
—— —— ——
Orientation Workshop on the Application for the (AMT) Scholarship to Pursue Studies in the People's Republic of China for the Academic Year 2026-2027
Phnom Penh: On the morning of April 24th, 2026, at the Tuan Hua University building, the Overseas Student Affairs Office working group of the Association of Samdech Akka Moha Sena Padei Techo Hun Sen and Samdech Kittipritbandit Scholarship Students (A. M. T) successfully organized the "Orientation Workshop on Scholarship Application" for pursuing studies in the People's Republic of China.
The workshop was facilitated by and featured direct experience sharing from distinguished speakers who are alumni of Chinese universities, including:
• Mr. Chhoeun Rasmey, Head of the Counseling and Training Section
• Dr. Chea Poumsakhina, Member of the Overseas Student Affairs Office
• Dr. Her Topokossy, Member of the Overseas Student Affairs Office
The main objective of this workshop was to provide an in-depth understanding and excellent preparation for students, focusing on key points including:
• The procedures for applying for the scholarship
• The proper and comprehensive preparation of necessary documents
• A detailed understanding of the selection process and conditions
• Prior preparation for departing to pursue studies and daily living
Please be informed to all students nationwide that the application period for the prestigious scholarships of Samdech Akka Moha Sena Padei Techo Hun Sen and Samdech Kittipritbandit, through Samdech Moha Borvor Thipadei Hun Manet and Lok Chumteav Dr. Pich Chanmony (A. M. T), to pursue studies in the People's Republic of China for the Academic Year 2026-2027 for 50 places (2nd round), is currently ongoing and nearing its closing date.
• Application Deadline: Strictly by April 30, 2026.
Therefore, students who are interested and wish to pursue their studies in China are urged to promptly prepare their documents and submit their applications before the deadline.
#អមត #AMT
📱 YouTube : https://www.youtube.com/@AMT.Scholarship?sub_confirmation=1
JOIN 🌐 |
🌐 | https://www.facebook.com/iloveamt
🌐 | https://www.tiktok.com/@amt.scholarship
🌐 | https://www.youtube.com/@AMT.Scholarship?sub_confirmation=1
🌐 | https://www.instagram.com/amt.scholarship
🌐 | https://lnk.bio/AMT.Scholarship
AMT - សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត.
23:54 30 thg 4, 2026

និស្សិតអាហារូបករណ៍ អ.ម.ត ខេត្តកំពង់ឆ្នាំង ចូលរួមក្នុងពិធីបើកសង្ក្រាន្តឆ្នាំថ្មី ប្រកបដោយស្មារតីអបអរសាទរយ៉ាងក្លៀវក្លា
ខេត្តកំពង់ឆ្នាំង, ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ — ស្របតាមការចាត់តាំងរបស់ លោកជំទាវ សេង វួចហ៊ុន ប្រធានក្រុមការងារអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកំពង់ឆ្នាំង ក្រុមការងារដឹកនាំនិស្សិត អ.ម.ត បានចូលរួមយ៉ាងកុះករក្នុង «ពិធីបើកសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ» ដែលរៀបចំដោយរដ្ឋបាលខេត្តកំពង់ឆ្នាំង។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជនយ៉ាងច្រើនកុះករ នៅបរិវេណមុខសាលាខេត្តកំពង់ឆ្នាំង។
ការចូលរួមរបស់ប្អូនៗនិស្សិត អ.ម.ត ក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនេះ គឺជាការបង្ហាញពី៖ សាមគ្គីភាព និងការចូលរួមក្នុងសង្គម៖ ការសហការគ្នាយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត និងយុវជនក្នុងមូលដ្ឋាន។ ការលើកតម្លៃវប្បធម៌ជាតិ៖ ចូលរួមចំណែកថែរក្សា និងអភិរក្សប្រពៃណីដ៏ល្អផូរផង់របស់មហាគ្រួសារខ្មែរ។ ស្មារតីទទួលខុសត្រូវ៖ បង្ហាញពីភាពសកម្មរបស់យុវជនអាហារូបករណ៍ អ.ម.ត ក្នុងកិច្ចការងារសង្គម។
បរិយាកាសក្នុងពិធីបើកសង្ក្រាន្តនេះ បានប្រព្រឹត្តទៅយ៉ាងអធិកអធម ប្រកបដោយភាពសប្បាយរីករាយ និងស្នាមញញឹម ដើម្បទទួលអំណរឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០៕
—— —— ——
The A. M. T Scholarship Students in Kampong Chhnang Join Khmer New Year Sankranta Opening Ceremony with High Enthusiasm
KAMPONG CHHNANG, April 14th, 2026 — Under the direction of Her Excellency Seng Vuoch Hun, Head of the Samdech Techo Hun Sen and Samdech Kittiprittpundit (A. M. T) for Kampong Chhnang Province, the Working Group led a large group of scholarship students to participate in the "Grand Opening Ceremony of the Khmer New Year Sankranta," organized by the Kampong Chhnang Provincial Administration.
The ceremony was held under the high presidency of His Excellency Siv Run, Chairman of the Provincial Council, and His Excellency Sun Sovannarith, Governor of Kampong Chhnang Province. The event was attended by provincial leaders, civil servants, armed forces, and a multitude of youth at the Provincial Hall square.
The active participation of the A. M. T students in this Sankranta event highlights: Solidarity and Social Engagement: Close cooperation with the provincial administration and local youth, Promotion of National Culture: Contributing to the preservation and celebration of the noble traditions of the great Khmer family, Spirit of Responsibility: Demonstrating the proactive role of A. M. T scholarship students in public and social affairs.
The opening ceremony took place in a grand and joyful atmosphere, filled with smiles as everyone gathered to welcome the New Year, the Year of the Horse, B. E. 2570.
#អមត #AMT #កំពង់ឆ្នាំង
📱 YouTube : https://www.youtube.com/@AMT.Scholarship?sub_confirmation=1
JOIN 🌐 |
🌐 | https://www.facebook.com/iloveamt
🌐 | https://www.tiktok.com/@amt.scholarship
🌐 | https://www.youtube.com/@AMT.Scholarship?sub_confirmation=1
🌐 | https://www.instagram.com/amt.scholarship
🌐 | https://lnk.bio/AMT.Scholarship
AMT - សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត.
02:52 19 thg 4, 2026
📷 Photo
ក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត ខេត្តកំពង់ឆ្នាំង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងពិសារអាហារសាមគ្គី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ខេត្តកំពង់ឆ្នាំង, ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ — ក្នុងស្មារតីអភិរក្សវប្បធម៌ និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ នាព្រឹកថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ សេង វួចហ៊ុន ប្រធានក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ និងនិស្សិតរៀបចំពិធីសាសនា និងជួបជុំសាមគ្គីយ៉ាងអធិកអធម។
ក្នុងពិធីដ៏វិសេសវិសាលនេះ លោកជំទាវប្រធាន ព្រមទាំងសហការី និងប្អូនៗនិស្សិត បាននិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីប្រសិទ្ធពរជ័យសិរីសួរស្តី ព្រមទាំងបានប្រគេននូវបច្ច័យ និងទេយ្យទានជូនដល់ព្រះសង្ឃ និងយាយជី នៅទីស្នាក់ការសមាគម អ.ម.ត ខេត្តកំពង់ឆ្នាំង។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងរំលឹកដល់គុណបុណ្យព្រះរតនត្រ័យ និងដើម្បីសុំសេចក្តីសុខសួរស្តីជូនដល់ថ្នាក់ដឹកនាំ និងសមាជិកគ្រួសារ អ.ម.ត ទាំងអស់ក្នុងឱកាសដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី។
បន្ទាប់ពីកិច្ចតាមបែបសាសនា លោកជំទាវ សេង វួចហ៊ុន ក៏បានអញ្ជើញចូលរួមពិសារអាហារសាមគ្គីជាមួយក្រុមការងារ និងក្មួយៗនិស្សិតក្នុងបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅបំផុត។ ក្នុងឱកាសនោះដែរ លោកជំទាវប្រធាន ក៏បានផ្តល់នូវប្រាក់ឧបត្ថម្ភ និងអំណោយលើកទឹកចិត្តដល់និស្សិតគ្រប់រូប ដើម្បីជាមនោសញ្ចេតនា និងជាការចែករំលែកនូវក្តីស្រឡាញ់ក្នុងមហាគ្រួសារអាហារូបករណ៍ អ.ម.ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។
សកម្មភាពនេះ បានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់សិស្ស-និស្សិត ព្រមទាំងរឹតចំណងសាមគ្គីភាពរវាងក្រុមការងារ និងយុវជនបន្តវេនឱ្យកាន់តែរឹងមាំបន្ថែមទៀត៕
—— —— ——
The A. M. T Working Group and Students in Kampong Chhnang Hold Buddhist Blessing Ceremony and Solidarity Lunch for Khmer New Year
KAMPONG CHHNANG, April 14th, 2026 — In the spirit of cultural preservation and celebration of the Khmer New Year, the Year of the Horse, B. E. 2570, on the morning of Tuesday, April 14, 2026, Her Excellency Seng Vuoch Hun,Head of the Samdech Techo Hun Sen and Samdech Kittiprittpundit (A. M. T) for Kampong Chhnang Province, led the working group and students in organizing a grand religious ceremony and solidarity gathering.
During this auspicious event, Her Excellency the Chairperson, along with colleagues and students, invited Buddhist monks to chant a blessing (Chayo) to invoke prosperity and happiness. They also offered traditional offerings and donations to the monks and lay practitioners (Yiey Chi) at the A. M. T Scholarship Provincial Headquarters. The program was organized to pay homage to the Triple Gem and to seek blessings of peace and prosperity for the leadership and all members of the A. M. T family as they transition from the old year to the new.
Following the religious proceedings, Her Excellency Seng Vuoch Hun joined the working group and students for a solidarity lunch in an intimate and warm atmosphere. On this occasion, the Chairperson also provided financial support and commemorative gifts to every student as a gesture of care and to share the spirit of love within the A. M. T Scholarship family during the traditional New Year.
These activities demonstrate the high level of attention paid by the leadership toward the well-being of the students, while further strengthening the bonds of solidarity between the working group and the next generation of youth.
#អមត #AMT #កំពង់ឆ្នាំង
📱 YouTube : https://www.youtube.com/@AMT.Scholarship?sub_confirmation=1
JOIN 🌐 |
🌐 | https://www.facebook.com/iloveamt
🌐 | https://www.tiktok.com/@amt.scholarship
🌐 | https://www.youtube.com/@AMT.Scholarship?sub_confirmation=1
🌐 | https://www.instagram.com/amt.scholarship
🌐 | https://lnk.bio/AMT.Scholarship
AMT - សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត.
02:52 19 thg 4, 2026
📷 Photo
និស្សិតអាហារូបករណ៍ អ.ម.ត ខេត្តស្វាយរៀង ចូលរួមរៀបចំស្តង់ពិព័រណ៌សកម្មភាព ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ខេត្តស្វាយរៀង, ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ — ក្នុងស្មារតីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ក្រុមការងារ និងបងប្អូននិស្សិតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តស្វាយរៀង បានរៀបចំពិព័រណ៌ស្តង់បង្ហាញសកម្មភាពយ៉ាងអធិកអធម។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានអញ្ជើញទស្សនាការរៀបចំស្តង់ពិព័រណ៌ ដែលបង្ហាញពីសមិទ្ធផល សកម្មភាពការងារ និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងប្អូនៗនិស្សិត អ.ម.ត នាពេលកន្លងមក។ ពិព័រណ៌នេះមិនត្រឹមតែជាការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាមួយសម្រាប់៖ បង្ហាញសមត្ថភាព និងស្នាដៃ៖ ឆ្លុះបញ្ចាំងពីសកម្មភាពសង្គម និងការសិក្សារបស់និស្សិត អ.ម.ត, លើកកម្ពស់វប្បធម៌៖ ការតុបតែងលម្អតាមរចនាបថខ្មែរ ដើម្បីបង្ហាញពីមោទនភាពជាតិ, រឹតចំណងសាមគ្គីភាព៖ បង្កើនភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ និងប្អូនៗនិស្សិត។
ក្រុមការងារ និងនិស្សិត អ.ម.ត ខេត្តស្វាយរៀង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត សម្រាប់ឱកាសចូលរួមពិធី ជាពិសេស គោរពថ្លែងអំណរគុណ សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានចំណាយពេលដ៏មានតម្លៃអញ្ជើញមកទស្សនា និងផ្តល់កម្លាំងចិត្តដល់ក្រុមការងារ និងប្អូនៗនិស្សិតនាឱកាសនេះ៕
—— —— ——
A. M. T. Scholarship Students in Svay Rieng Organize Exhibition Booth to Celebrate Khmer New Year
SVAY RIENG, April 14th, 2026 — In the spirit of celebrating the Khmer New Year (Year of the Horse, B. E. 2570), the working group and scholarship students under the Samdech Techo Hun Sen and Samdech Kittiprittpundit (A. M. T.) program in Svay Rieng Province organized a grand exhibition booth showcasing their diverse activities and achievements.
The event was held under the high presidency of Samdech Kittisangkahak Pundit Men Sam An, Privy Councillor to His Majesty the King of the Kingdom of Cambodia. During the visit, Samdech Kittisangkahak Pundit toured the exhibition, which highlighted the milestones, social activities, and academic dedication of the A. M. T. working group and students.
This exhibition served not only as a celebration of the traditional New Year but also as a significant platform for: Showcasing Talent and Achievements: Reflecting the social contributions and academic excellence of A. M. T. students. Cultural Promotion: Featuring traditional Khmer decorations to display national pride. Strengthening Solidarity: Enhancing the bond between leadership and the student body.
The A. M. T Svay Rieng working group and students wish to express their deepest gratitude to Samdech Moha Borvor Thipadei and First Lady Dr. Pich Chanmony for the opportunity to participate in this event. Furthermore, they extend their profound thanks to Samdech Kittisangkahak Pundit Men Sam A for dedicating her valuable time to visit the booth and provide encouraging words to the students on this auspicious occasion.
#អមត #AMT #ស្វាយរៀង
📱 YouTube : https://www.youtube.com/@AMT.Scholarship?sub_confirmation=1
JOIN 🌐 |
🌐 | https://www.facebook.com/iloveamt
🌐 | https://www.tiktok.com/@amt.scholarship
🌐 | https://www.youtube.com/@AMT.Scholarship?sub_confirmation=1
🌐 | https://www.instagram.com/amt.scholarship
🌐 | https://lnk.bio/AMT.Scholarship
AMT - សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត.
02:52 19 thg 4, 2026
📷 Photo
177
10
0
AMT - សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត.
16:57 8 thg 4, 2026
📷 Photo
លេងល្បែងប្រជាប្រិយខ្មែរក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មី
«ល្បែងទាញព្រ័ត្រ» ជាល្បែងលេងកម្សាន្តសប្បាយរបស់យុវជនខ្មែរទាំងប្រុស ទាំងស្រី កម្លោះ ក្រមុំ។ ល្បែងនេះ គេលេងដោយប្រើកម្លាំងកាយ ហើយគេលេងតែនៅរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ-ពិសាខប៉ុណ្ណោះ។ គេច្រើននិយមលេងក្នុងវត្តអារាម ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្តមានទីវាលធំទូលាយងាយដល់ការលេងល្បែងនេះ តែអាចលេងនៅតាមភូមិក៏បាន បើសិនជាភូមិនោះមានមនុស្សនៅផ្តុំគ្នាច្រើន ហើយមានទីវាលល្មមលេងកើត។ ល្បែងនេះ គេច្រើនលេងនៅពេលថ្ងៃ តែប្រសិនបើមានចង្កៀងយ៉ាងភ្លឺ ឬពន្លឺព្រះច័ន្ទភ្លឺថ្លា គេអាចលេងនៅពេលយប់ក៏បាន។
—— —— ——
Playing Traditional Khmer Games During the Sangkran New Year
"Teanh Prot" (Tug-of-War) is a fun, recreational game for Cambodian youth, including both young men and women. This game requires physical strength and is exclusively played during the Khmer New Year season, which falls in the lunar months of Chaitra and Visakha.
It is most popularly played in pagodas during the Khmer New Year festivities because pagodas have large, wide-open spaces that make it easy to host the game. However, it can also be played in local villages if there is a large gathering of people and an adequate amount of open space. This game is predominantly played during the daytime, but if there are bright lamps or clear moonlight, it can be played at night as well.
#អមត #AMT
📱 YouTube : https://www.youtube.com/@AMT.Scholarship?sub_confirmation=1
JOIN 🌐 |
🌐 | https://www.facebook.com/iloveamt
🌐 | https://www.tiktok.com/@amt.scholarship
🌐 | https://www.youtube.com/@AMT.Scholarship?sub_confirmation=1
🌐 | https://www.instagram.com/amt.scholarship
🌐 | https://lnk.bio/AMT.Scholarship
AMT - សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត.
16:57 8 thg 4, 2026
📷 Photo
ក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត ខេត្តកំពត ចូលរួមពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
នារសៀល ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម លាង សំណាត់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកំពត បានដឹកនាំក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត ចូលរួមពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល សិរីសួស្តី ជ័យមង្គល វិបុលសុខ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមីរ អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ដែលនឹងឈានចូលមកដល់ក្នុងវេលាដ៏ឆាប់ខាងមុខនេះ ព្រមទាំងពិសារអាហារសាមគ្គី លេងល្បែងប្រជាប្រិយខ្មែរ តាមប្រពៃណីទំនៀមទម្លាប់ ប្រកបដោយភាពសប្បាយរីករាយ និងសាមគ្គីភាព នៅសាលាដំបូង ខេត្តកំពត។
—— —— ——
The A. M. T Working Group and Scholarship Students Participate in Blessing Ceremony to Celebrate the Traditional Khmer New Year
On the afternoon of April 7th, 2026, H. E. Leang Samnath, Head of the Working Group for Scholarship Students of Samdech Akka Moha Sena Padei Techo Hun Sen and Samdech Kittiprittbandit (A. M. T) in Kampot, led his delegation and A. M. T. scholars in a traditional Buddhist chanting and blessing ceremony.
The sacred rites were organized to confer peace, prosperity, and good fortune in celebration of the fast-approaching traditional Khmer New Year—the Year of the Horse, Eighth Era, Buddhist Era 2569.
Following the religious ceremony, the participants shared a solidarity meal and engaged in traditional Khmer games in accordance with local customs. The gathering, held at the Kampot Provincial Court, was celebrated with a vibrant atmosphere filled with joy and a strong spirit of camaraderie.
#អមត #AMT # កំពត