No reviews yet. Be the first to share your experience!
Latest Posts
អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល - General Department of Digital Economy
Apr 26, 2026, 08:59 PM
📷 Photo
[English Below]
📈 និន្នាការអត្រាការប្រាក់ជាមធ្យមលើប្រាក់បញ្ញើ និងឥណទានរបស់គ្រឹះស្ថានធនាគារនៅកម្ពុជា
រយៈពេល ១១ឆ្នាំ (២០១៣-២០២៤)
💰 សំណុំទិន្នន័យនេះផ្តល់នូវព័ត៌មានលម្អិតអំពី «អត្រាការប្រាក់ជាមធ្យមលើប្រាក់បញ្ញើ និងឥណទានរបស់គ្រឹះស្ថានធនាគារនៅកម្ពុជា» ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២៤ ដែលត្រូវបានចងក្រង និងគ្រប់គ្រងដោយធនាគារជាតិនៃកម្ពុជា។ សំណុំទិន្នន័យនេះគ្របដណ្តប់លើសូចនាករសំខាន់ៗជាច្រើន រួមមានអត្រាការប្រាក់លើប័ណ្ណឥណទាន (Credit Card), ឥណទានលើសគណនី (Overdraft), ឥណទានមានកាលកំណត់ (Term Loans) និងប្រភេទប្រាក់បញ្ញើផ្សេងៗទៀត។
លោកអ្នកអាចទាញយក ធ្វើការវិភាគ ឬកែច្នៃទិន្នន័យទាំងនេះ ដើម្បីស្វែងរកចំណេះដឹងថ្មីៗ បង្កើតនូវរបកគំហើញ ឬប្រើប្រាស់ជាមូលដ្ឋានសម្រាប់បង្កើតកម្មវិធី និងសេវាកម្មឌីជីថលផ្សេងៗតាមការច្នៃប្រឌិត និងការយល់ឃើញរៀងៗខ្លួន។ ការបើកចំហរនៃសំណុំទិន្នន័យនេះអនុញ្ញាតឱ្យគ្រប់គ្នាអាចទាញយកប្រយោជន៍ពីព័ត៌មានហិរញ្ញវត្ថុផ្លូវការ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍផ្ទាល់ខ្លួន និងសង្គមជាតិទាំងមូលក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល។
ដើម្បីទទួលបាននូវទិន្នន័យពេញលេញសូមចូលទាញយកតាម https://data.mef.gov.kh/datasets/pd_66a9f36836d76b00019fe837
_____________
📈 Average Interest Rate Trends on Deposits and Loans of Banking Institutions in Cambodia over 11 Years (2013–2024)
💰 This dataset provides a detailed 11-year history (2013–2024) of average interest rates for Cambodian banking institutions, specifically for credit cards, overdrafts, and term loans. It helps track financing costs and market trends under the National Bank of Cambodia.
This open data encourages users to analyze and repurpose data for research or the development of innovative digital services.
For complete dataset access and download https://data.mef.gov.kh/datasets/pd_66a9f36836d76b00019fe837
==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 https://gdde.mef.gov.kh/
👤 https://www.facebook.com/kh.mef.gdde
✈️
💬 https://www.linkedin.com/company/gddemefcambodia
327
0
0
អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល - General Department of Digital Economy
Apr 26, 2026, 08:59 PM
📷 Photo
[Egnlish Below]
ចំណោទអំពី “សិទ្ធិអ្នកនិពន្ធ” ទៅលើមាតិកាផលិតដោយបញ្ញាសប្បនិម្មិត
[អត្ថបទ ១នាទី]
បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានធ្វើបរិវត្តកម្មយ៉ាងខ្លាំងដល់ចង្វាក់ផលិតកម្មមាតិកា ដែលអនុញ្ញាតឱ្យ មនុស្សទាំងអស់មានសមត្ថភាពបង្កើតមាតិកាថ្មីមួយក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមក។ ខណៈពេលដែល AI ផ្តល់នូវប្រសិទ្ធភាពខ្ពស់ វាក៏បាននាំមកនូវភាពងាយរងគ្រោះដ៏សំខាន់មួយផងដែរ នោះគឺ៖ កង្វះភាពច្បាស់លាស់នៃកម្មសិទ្ធិ។
បញ្ហាដ៏ចម្រូងចម្រាសបំផុតនាពេលបច្ចុប្បន្ន គឺ “តើមាតិកាដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) អាចទទួលបានកិច្ចការពារក្រោមសិទ្ធិអ្នកនិពន្ធដែរឬទេ?”។ នៅពេលដែលសហគ្រាសចំណាយធនធានយ៉ាងសន្ធឹកសន្ធាប់លើការផលិតមាតិកា AI សំណួរគន្លឹះគឺ៖ “តើលោកអ្នកមានអំណាចផ្លូវច្បាប់ក្នុងការទប់ស្កាត់ការលួចចម្លងពីភាគីខាងក្រៅដែរឬទេ?” ចម្លើយចំពោះបញ្ហានេះនៅតែបន្តប្រែប្រួលទៅតាមយុត្តាធិការនៃប្រទេសនីមួយៗ។
១.សហរដ្ឋអាមេរិក
លក្ខខណ្ឌនៃភាពជាម្ចាស់៖ ការិយាល័យសិទ្ធិអ្នកនិពន្ធសហរដ្ឋអាមេរិក (USCO) បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ថា កិច្ចការពារសិទ្ធិអ្នកនិពន្ធអាចផ្តល់ជូនបានតែចំពោះស្នាដៃដែលបង្កើតដោយមនុស្សតែប៉ុណ្ណោះ។ ការគ្រាន់តែបញ្ចូលពាក្យបញ្ជា (Prompts) ទៅក្នុងប្រព័ន្ធ AI មិនត្រូវបានចាត់ទុកថាជាការគ្រប់គ្រងផ្នែកច្នៃប្រឌិតគ្រប់គ្រាន់ដើម្បីទទួលបានសិទ្ធិអ្នកនិពន្ធនោះទេ។ ដូចនេះ រាល់មាតិកាដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដោយគ្មានកែសម្រួលពីមនុស្ស នឹងត្រូវចាត់ទុកជា "សម្បត្តិសាធារណៈ" ដែលមានន័យថាអ្នកដទៃអាចយកទៅប្រើប្រាស់បានដោយសេរី។
២.សហភាពអឺរ៉ុប
ច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (EU AI Act): សហភាពអឺរ៉ុបបានបង្កើតក្របខ័ណ្ឌច្បាប់ដំបូងគេដែលតម្រូវឱ្យមានតម្លាភាពខ្ពស់បំផុត និងជាយន្តការការពារអ្នកប្រើប្រាស់ ព្រមទាំងធានាឱ្យមានការទទួលខុសត្រូវខ្ពស់។ រាល់ក្រុមហ៊ុនដែលប្រើប្រាស់ AI ក្នុងការផលិតមាតិកា ត្រូវតែបង្ហាញឱ្យសាធារណជនដឹងថាជាស្នាដៃរបស់ AI ។
ការរឹតបន្តឹងលើប្រភពទិន្នន័យ៖ បន្ថែមលើលក្ខខណ្ឌដែលទាមទារឱ្យមាន "អ្នកនិពន្ធជាមនុស្ស" ដូចសហរដ្ឋអាមេរិកដែរនោះ សហភាពអឺរ៉ុបកំពុងបង្កើនការត្រួតពិនិត្យលើទិន្នន័យដែលប្រើសម្រាប់បង្ហាត់ AI ។ ម្ចាស់កម្មសិទ្ធិបញ្ញាអាចនឹងមានសិទ្ធិទាមទារសំណង ឬទាមទារឱ្យលុបទិន្នន័យរបស់ពួកគេចេញពីប្រព័ន្ធបង្ហាត់ ប្រសិនបើគ្មានការអនុញ្ញាតត្រឹមត្រូវ។
៣.ចក្រភពអង់គ្លេស
ការទទួលស្គាល់ស្នាដៃកុំព្យូទ័រ៖ ផ្ទុយពីករណីប្រទេសជាច្រើន ច្បាប់ Copyright, Designs and Patents Act 1988
របស់ចក្រភពអង់គ្លេសមានមាត្រាដែលផ្តល់សិទ្ធិអ្នកនិពន្ធដល់ "បុគ្គលដែលរៀបចំឱ្យមានការបង្កើតស្នាដៃនោះឡើង" ទោះជាស្នាដៃនោះបង្កើតដោយកុំព្យូទ័រក៏ដោយ។ នេះគឺជាចំណុចអំណោយផលមួយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាដែលប្រើប្រាស់ AI។
ប្រភពអត្ថបទ៖ https://fadel.com/resources/who-owns-ai-generated-content-the-truth-about-rights-and-licensing/
———
Questions on “Copyright” Over AI-Generated Content
[1-Minute Article]
While AI has fundamentally accelerated content production, it has also introduced significant legal vulnerabilities regarding ownership. The core challenge for modern businesses is determining whether AI-generated works possess the legal standing to be protected from unauthorized use.
In the United States, the law remains strictly human-centric, treating raw AI output as public domain because of a lack of human creative control. In contrast, the European Union prioritizes ethical transparency, requiring AI disclosure and providing recourse for creators whose data trains these models. Meanwhile, the United Kingdom offers a competitive advantage to tech innovators by recognizing copyright for those who facilitate computer-generated works. As global standards diverge, understanding these jurisdictional nuances is critical for protecting digital investments.
Source: https://fadel.com/resources/who-owns-ai-generated-content-the-truth-about-rights-and-licensing/
==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 https://gdde.mef.gov.kh/
👤 https://www.facebook.com/kh.mef.gdde
✈️
💬 https://www.linkedin.com/company/gddemefcambodia
អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល - General Department of Digital Economy
Apr 26, 2026, 08:59 PM
📷 Photo
នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦, ក្រុមការងារបច្ចេកទេសនៃប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា បានទទួលជួបប្រជុំជាមួយតំណាងក្រុមហ៊ុន ICCKH INNOVATIVE SOLUTION CONSULTING SERVICE CO., LTD. ដើម្បីពិភាក្សាអំពីការងារភ្ជាប់សន្ធានកម្មរវាងប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន ជាមួយនឹងប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា។
កិច្ចប្រជុំបានប្រព្រឹត្តទៅជាមួយនឹងលទ្ធផលដ៏ល្អប្រសើរ ដោយតំណាងក្រុមហ៊ុន ICCKH INNOVATIVE SOLUTION CONSULTING SERVICE CO., LTD. បានបង្ហាញនូវចំណាប់អារម្មណ៍ និងបានបញ្ជាក់អំពីឆន្ទៈក្នុងការបន្តកិច្ចសហការលើការងារភ្ជាប់សន្ធានកម្មនេះ ដើម្បីឱ្យសម្រេចបានស្រមតាមការរំពឹងទុក។
—————————
On the afternoon of 24 April 2026, the technical team of the Cambodia E-Invoicing System held a meeting with representatives of ICCKH INNOVATIVE SOLUTION CONSULTING SERVICE CO., LTD. to discuss the integration between the company’s operational system and the Cambodia E-Invoicing System.
The meeting was conducted with positive outcomes, during which representatives of ICCKH INNOVATIVE SOLUTION CONSULTING SERVICE CO., LTD. expressed their interest and reaffirmed their commitment to continuing cooperation on this integration work to achieve the expected results.
==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 https://gdde.mef.gov.kh/
👤 https://www.facebook.com/kh.mef.gdde
✈️
💬 https://www.linkedin.com/company/gddemefcambodia
អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល - General Department of Digital Economy
អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល - General Department of Digital Economy
Apr 26, 2026, 08:59 PM
📷 Photo
⭐️ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦, ក្រុមការងារបច្ចេកទេសនៃប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា បានទទួលជួបប្រជុំជាមួយតំណាងក្រុមហ៊ុន CAS-BIZ TECHNOLOGY CO., LTD ដើម្បីពិភាក្សាអំពីការងារភ្ជាប់សន្ធានកម្មរវាងប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន ជាមួយនឹងប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា។
កិច្ចប្រជុំពិភាក្សាបានប្រព្រឹត្តទៅយ៉ាងរលូន ដោយតំណាងក្រុមហ៊ុន Cash-Biz Technology បានបង្ហាញនូវចំណាប់អារម្មណ៍វិជ្ជមាន ជាមួយនឹងការប្តេជ្ញាក្នុងការបន្តកិច្ចសហការលើការងារនេះ ដើម្បីឱ្យសម្រេចបានលទ្ធផលជាផ្លែផ្កា ពោលគឺការភ្ជាប់សន្ធានកម្មដោយជោគជ័យរវាងប្រព័ន្ធទាំងពីរ។
—————————
⭐️ On the morning of 23 April 2026, the technical working group of the Cambodia E-Invoicing System met with representatives of Cash-Biz Technology to discuss the integration of the company’s operating system with the Cambodia E-Invoicing System.
The meeting was conducted in a smooth and constructive manner. During the discussion, the representatives of CAS-BIZ TECHNOLOGY CO., LTD expressed strong interest and reaffirmed their commitment to continued cooperation on this initiative, with the shared objective of ensuring the successful integration of the two systems.
==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 https://gdde.mef.gov.kh/
👤 https://www.facebook.com/kh.mef.gdde
✈️
💬 https://www.linkedin.com/company/gddemefcambodia
អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល - General Department of Digital Economy
អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល - General Department of Digital Economy
Apr 21, 2026, 03:17 AM
📷 Photo
ឥទ្ធិពលបញ្ញាសប្បនិម្មិតលើការសរសេរអត្ថបទក្នុងបណ្តាញអ៊ីនធឺណិត
[អត្ថបទអាន១នាទី]
វត្តមាននៃ ChatGPT នៅឆ្នាំ២០២២ បានជំរុញឱ្យក្រុមហ៊ុនជាច្រើនទូទាំងពិភពលោកចាប់ផ្តើមគិតគូរ និងសិក្សាទៅលើសក្ដានុពលនៃការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ដើម្បីជួយកាត់បន្ថយបន្ទុករបស់មនុស្សលើការសរសេរអត្ថបទ។ ការរកឃើញថ្មីនេះ បានធ្វើឱ្យលេចឡើងជាបន្តបន្ទាប់នូវទម្រង់អត្ថបទមាតិកាដែលផលិតដោយ AI ដូចជា ChatGPT, Claude និង Gemini ជាដើម។
យោងតាមការសិក្សារបស់ http://Graphite.io/ បានបង្ហាញឱ្យឃើញថា នាពាក់កណ្តាលឆ្នាំ២០២៥ កន្លងទៅ, អត្ថបទដែលបានសរសេរដោយ AI មានចំនួនច្រើនជាងអត្ថបទដែលសរសេរដោយមនុស្ស។
ទោះជាយ៉ាងនេះក្ដី គេក៏សង្កេតឃើញកំណើនជានិន្នាការបានចាប់ផ្ដើមមានស្ថិរភាពឡើងវិញ បើគិតតាំងពីខែឧសភា ឆ្នាំ២០២៥ មក ដោយមូលហេតុគឺ ផលវិបាកក្នុងការបង្ហាញលើម៉ាស៊ីនស្វែងរកដូចជា Google ជាដើម ចំពោះរាល់អត្ថបទណាដែលបង្កើតឡើងដោយ AI ទាំងស្រុង។
ដូច្នេះ ការសិក្សានេះបានបញ្ជាក់ឱ្យឃើញពីអនាគតក្នុងការប្រើប្រាស់ AI ជាជំនួយដល់ការសរសេរអត្ថបទ ដោយ AI បាន និងកំពុងដើរតួយ៉ាងសំខាន់ជាអ្នករៀបចំគ្រោងនៃសំណេរ និងតាក់តែងសេចក្តីព្រាងអត្ថបទ ឱ្យបានឆាប់រហ័ស ខណៈពេលដែលមនុស្សនឹងងាកមកបំពេញតួនាទីផ្នែកកែសម្រួលខ្លឹមសារនោះឱ្យមានភាពរស់រវើក ស៊ីជម្រៅ និងលេចធ្លោដែលបច្ចេកវិទ្យានៅតែមិនអាចជំនួសបាន។
ការសិក្សាបានដកស្រង់ ៦៥,០០០ អត្ថបទជាភាសាអង់គ្លេស និងកំណត់យកអត្ថបទដែលមានចំនួន១០០ពាក្យឡើងទៅ ដែលបានដាក់នៅលើបណ្តាញអ៊ីនធឺណិតក្នុងកំឡុងខែមករា ឆ្នាំ២០២០ ដល់ ខែឧសភា ឆ្នាំ២០២៥។
ប្រភពអត្ថបទ៖ https://graphite.io/five-percent/more-articles-are-now-created-by-ai-than-humans
________________
AI’s Influence on Web Content Creation
[1 minute read]
The emergence of ChatGPT in 2022 has pushed companies worldwide to explore the potential of Artificial Intelligence (AI) to reduce costs and improve efficiency on content creation. This technological shift led to a continuous rise in contents produced by various AI models, such as ChatGPT, Claude, and Gemini. According to a study by http://Graphite.io/, as of mid-2025, the volume of AI-generated articles officially surpassed that of human-written content.
Since May 2025, the proportion of AI content has remained relatively steady, primarily because fully AI-generated articles face challenges with visibility on search engines like Google.
Overall, this study highlights a future where AI serves as a vital writing assistant. AI has become essential for rapidly organizing structures and generating initial drafts. At the same time, the human role has shifted toward refining that content—providing the nuance, depth, and distinctiveness that technology is still unable to replicate.
The study analyzed 65,000 English-language articles of 100 words or more published online between January 2020 and May 2025.
Source: https://graphite.io/five-percent/more-articles-are-now-created-by-ai-than-humans
==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 https://gdde.mef.gov.kh/
👤 https://www.facebook.com/kh.mef.gdde
✈️
💬 https://www.linkedin.com/company/gddemefcambodia
អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល - General Department of Digital Economy
Apr 21, 2026, 03:17 AM
📷 Photo
[English Below]
នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦, លោក អៀច សេដ្ឋា អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានដឹកនាំក្រុមការងារប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ចូលរួមប្រជុំពិភាក្សាតាមរយៈប្រព័ន្ធ Zoom ជាមួយតំណាងអគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានរតនាគារជាតិ ដើម្បីពិនិត្យ និងប្រមូលមតិយោបល់ ឬធាតុចូលលើសេចក្តីព្រាងសារាចរស្តីពីការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ចតាមប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជាដំណាក់កាលទី១ ជំហានទី៤។
—————————
On the morning of 8 April 2026, Mr. IECH Setha, Deputy Director General, representing H. E. Dr. TAING Nguonly, Director General of the General Department of Digital Economy, led the Cambodia E-Invoicing System working group in a discussion meeting via Zoom with representatives from the General Department of Budget and the General Department of National Treasury to review and gather comments or inputs on the draft circular on the mandatory use of electronic invoices through the Cambodia E-Invoicing System, Phase 1, Step 4.
==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 https://gdde.mef.gov.kh/
👤 https://www.facebook.com/kh.mef.gdde
✈️
💬 https://www.linkedin.com/company/gddemefcambodia